ការជ្រៀតជ្រែកពីបរទេសអាចសំដៅទៅលើមនុស្សតាមអនឡាញ។ នេះអាចរួមបញ្ចូលការយាយី ឬការគំរាមកំហែង ប្រសិនបើសម្ភារៈ ឬមតិយោបល់នានាមិនត្រូវបានដកចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម ឬវេទិកាអនឡាញ។
ប្រសិនបើអ្នកជឿជាក់ថាអ្នកកំពុងត្រូវបានកំណត់គោលដៅដោយការជ្រៀតជ្រែកពីបរទេសតាមអ៊ីនធឺណិត សូមទាក់ទងខ្សែទូរសព្ទបន្ទាន់នៃសន្តិសុខជាតិ(Opens in a new tab/window)។
កែរលំអរសុវត្ថិភាពរបស់អ្នកតាមអ៊ីនធឺណិត
មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតអូស្ត្រាលី អាចផ្តល់ឱ្យអ្នកនូវការណែនាំអំពីរបៀបដើម្បីឱ្យកាន់តែមានសុវត្ថិភាពតាមអ៊ីនធឺណិត៖ ការពារខ្លួនអ្នក | Cyber.gov.au(Opens in a new tab/window)
ដើម្បីលើកកម្ពស់បទពិសោធន៍លើអ៊ីនធឺណិតជាវិជ្ជមាន និងកាន់តែមានសុវត្ថិភាព គណៈកម្មការសុវត្ថិភាពតាមអ៊ីនធឺណិត (eSafety Commission)(Opens in a new tab/window) មានកម្មវិធីអប់រំ និងបណ្តុះបណ្តាលជាច្រើន ដើម្បីការពារសំឡេងសហគមន៍ និងបង្កើនភាពធន់។
ស្ត្រីទំនងជាមានការរំលោភបំពានតាមអនឡាញ ច្រើនជាងបុរស។ ធនធានមានសម្រាប់គាំទ្រស្ត្រីដើម្បីការពារខ្លួនពួកគេនៅតាមអនឡាញ៖ អំពីស្ត្រីនៅក្នុងចំណុចផ្តោតអារម្មណ៍| គណៈកម្មការសុវត្ថិភាពតាមអ៊ីនធឺណិត (eSafety Commission)(Opens in a new tab/window)