​ ស្វែងយល់ពីការជ្រៀតជ្រែកពីបរទេស

តើការជ្រៀតជ្រែកពីបរទេសជាអ្វី?

ពេលខ្លះវាអាចពិបាកក្នុងការកំណត់អត្តសញ្ញាណការជ្រៀតជ្រែកពីបរទេស។

ការជ្រៀតជ្រែកពីបរទេសអាចមានទម្រង់ផ្សេងៗគ្នា។ នេះគឺជាឧទាហរណ៍មួយចំនួន៖

រដ្ឋាភិបាលខ្លះអាចគំរាមកំហែង ឬបៀតបៀនមនុស្សដែលបញ្ចេញទស្សនៈផ្សេងៗគ្នា៖

មេធាវីម្នាក់បានថ្លែងសុន្ទរកថាមួយនៅក្នុងការជួបជុំសិទ្ធិមនុស្សក្នុងប្រទេសអូស្ត្រាលី។ ក្រោយពីនាងនិយាយរួច នាងត្រូវបានជនមិនស្គាល់មុខម្នាក់តាមពីក្រោយ និងបានថតរូប ហើយរថយន្តរបស់ឪពុកនាងត្រូវបានគេបំផ្លិចបំផ្លាញតាមការណែនាំរបស់រដ្ឋាភិបាលបរទេស។ នាងបានទទួលការគំរាមកំហែងមិនឱ្យផ្សាយព័ត៌មានភូតភរអំពីរដ្ឋាភិបាលបរទេស ហើយគ្រួសាររបស់នាងនៅបរទេសត្រូវបានគេចោទសួរអំពីសាច់ញាតិអូស្ត្រាលីរបស់ពួកគេ។ ពេលនាងចូលរួមក្នុងការប្រជុំមហាជនមួយទៀត ប្អូនប្រុសរបស់នាងនៅក្រៅប្រទេសត្រូវបានរដ្ឋាភិបាលបរទេសចាប់ដាក់គុក។

រដ្ឋាភិបាលបរទេសមួយចំនួនអាចព្យាយាមកំណត់សេរីភាពនៃការបញ្ចេញមតិ៖

ផ្ទាំងរូបភាពត្រូវបានដាក់នៅលើបរិវេណសាកលវិទ្យាល័យអូស្ត្រាលីដោយវិចិត្រករម្នាក់ដែលរិះគន់រដ្ឋាភិបាលបរទេស។ ក្រុមនិស្សិតនានាដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់រដ្ឋាភិបាលបរទេសមួយ ត្រូវបានស្ថានទូតពាក់ព័ន្ធស្នើសុំឱ្យដកចេញនូវផ្ទាំងផ្សាយពាណិជ្ជកម្មនោះដោយព្រោះពួកគេមិនយល់ស្របនឹងខ្លឹមសារ។ ទោះ ជាយ៉ាងណាក្តី សាកលវិទ្យាល័យមិនបានដកផ្ទាំងផ្សាយនោះចេញទេ ពីព្រោះវានឹងរំលោភសេរីភាពបញ្ចេញមតិរបស់សិល្បករ។

តើអ្វីជាសេរីភាពនៃការមានយោបល់ និងការបញ្ចេញបញ្ចេញមតិ?

សេរីភាពនៃការមានយោបល់ និងការបញ្ចេញមតិ គឺជាសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការប្រកាន់យក និងបញ្ចេញទស្សនៈរបស់ខ្លួន ហើយចូលរួមក្នុងឥរិយាបទនានាដោយមិនមានការចាប់ពិរុទ្ធពីអ្នកដទៃ។ ឥរិយាបទទាំងនេះអាចរួមមានសេរីភាពក្នុងការពិភាក្សាកិច្ចការសាធារណៈ សេរីភាពក្នុងការបញ្ចេញមតិប្រឆាំងនឹងអ្នកដទៃ និងសេរីភាពក្នុងការចូលរួមក្នុងបាតុកម្ម និងការប្រជុំដោយសន្តិវិធី។
 

រដ្ឋាភិបាលបរទេសមួយចំនួនអាចប្រើយុទ្ធនាការអនឡាញដើម្បីបំបិទមាត់មនុស្សដែលរិះគន់ពួកគេ៖

អ្នកកាសែតម្នាក់បានសរសេរអត្ថបទសារព័ត៌មានមួយដែលរិះគន់រដ្ឋាភិបាលបរទេស។ បន្ទាប់មក អ្នកកាសែតរូបនេះត្រូវបានគេកំណត់គោលដៅតាមអនឡាញ ដោយយុទ្ធនាការសម្របសម្រួលមួយដែលដឹកនាំដោយរដ្ឋាភិបាលបរទេស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យពួកគេអាម៉ាស់មុខ។ អ៊ីមែល និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកកាសែតនោះ ត្រូវបានគេចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ហើយព័ត៌មានផ្ទាល់ខ្លួនរួមទាំងលេខទូរសព្ទ និងអាសយដ្ឋានផ្ទះរបស់ពួកគេត្រូវបានបង្ហោះតាមអនឡាញ។ អ្នកកាសែតរូបនេះ បានទទួលសារជាច្រើនពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ទាមទារឱ្យអ្នកកាសែតដកចេញ និងសុំទោសចំពោះអត្ថបទប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ។

តើអ្វីដែលមិនមែនជាការជ្រៀតជ្រែកពីបរទេស?

ភាពផ្សេងៗគ្នានៃបទពិសោធន៍ និងទស្សនៈនៅក្នុងសង្គមពហុវប្បធម៌របស់យើងគឺជាកម្លាំងមួយ។

នៅប្រទេសអូស្ត្រាលី ការចូលរួម និងការតស៊ូមតិផ្នែកនយោបាយស្របច្បាប់ត្រូវបានលើកទឹកចិត្ត និងការពារ។

រដ្ឋាភិបាលទាំងអស់ រួមទាំងរដ្ឋាភិបាលអូស្ត្រាលី ព្យាយាមដាក់ឥទ្ធិពលលើបញ្ហា និងគោលនយោបាយសំខាន់ៗនៅក្នុងប្រទេសអូស្ត្រាលី។ នៅពេលអនុវត្តក្នុងលក្ខណៈបើកចំហ និងតម្លាភាពដែលគោរពដល់ប្រជាជន សង្គម និងប្រព័ន្ធប្រជាធិបតេយ្យ សកម្មភាពទាំងនេះគឺ មិនមែនជាការជ្រៀតជ្រែកពីបរទេសទេ។

យើងរំពឹងថារដ្ឋាភិបាលផ្សេងទៀតនឹងប្រព្រឹត្តិទៅដោយការគោរពចំពោះប្រជាជន សង្គម និងស្ថាប័ននានារបស់ប្រទេសអូស្ត្រាលី។ នៅពេលដែលពួកគេធ្វើ សកម្មភាពរបស់ពួកគេអាចរួមចំណែកជាវិជ្ជមានដល់ប្រទេសអូស្ត្រាលី។ ឧទាហរណ៍មួយចំនួននៃសកម្មភាពបើកចំហ តម្លាភាព និងគួរឱ្យគោរព ដែលមិនមែនជាការជ្រៀតជ្រែកពីបរទេស រួមមាន៖

សកម្មភាពមួយចំនួនក្នុងនាមតួអង្គបរទេស

សកម្មភាពមួយចំនួនក្នុងនាមតួអង្គបរទេស រួមទាំងរដ្ឋាភិបាលបរទេសអាចនឹងត្រូវចុះបញ្ជីនៅក្រោមគ្រោងការណ៍តម្លាភាពឥទ្ធិពលបរទេស(Opens in a new tab/window)(Opens in a new tab/window)របស់ប្រទេសអូស្ត្រាលី។

សំណួរដែលត្រូវសួរខ្លួនឯង

នៅពេលសម្រេចចិត្តថាតើអ្វីមួយអាចជាការជ្រៀតជ្រែកពីបរទេស សូមសួរខ្លួនឯងនូវសំណួរទាំងនេះ៖

​ ស្វែងយល់ពីការជ្រៀតជ្រែកពីបរទេស

Sign up

Sign up for news and updates from our agency.