របៀបរាយការណ៍អំពីការជ្រៀតជ្រែកពីបរទេស

ប្រសិនបើអ្នកមានព័ត៌មានទាក់ទងនឹងសកម្មភាពជ្រៀតជ្រែកពីបរទេស សូមរាយការណ៍អំពីរឿងនេះទៅកាន់ខ្សែទូរសព្ទបន្ទាន់នៃសន្តិសុខជាតិ (National Security Hotline)(Opens in a new tab/window)

  • ហៅទូរសព្ទទៅលេខ៖ 1800 123 400.
  • (ពីក្រៅប្រទេសអូស្ត្រាលី៖ (+61) 1300 1234 01
  • សារ SMS៖ 0498 562 549

ជំនួយជាភាសាកំណើតរបស់អ្នក

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (TIS National(Opens in a new tab/window)) តាមលេខ 131 450។ TIS National ផ្តល់សេវាកម្មបកប្រែផ្ទាល់មាត់ តាមទូរសព្ទដែលអាចប្រើបាន 24 ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃនៃឆ្នាំ។ ពួកគេអាចហៅទូរសព្ទទៅ ខ្សែទូរសព្ទបន្ទាន់នៃសន្តិសុខជាតិ តាមលេខ  1800 123 400 ដើម្បីជួយក្នុងការធ្វើរបាយការណ៍របស់អ្នក។

បន្ទាប់ពីអ្នកបានរាយការណ៌

របាយការណ៍ដែលបានធ្វើឡើងទៅកាន់ខ្សែទូរសព្ទបន្ទាន់នៃសន្តិសុខជាតិ អាចធ្វើឡើងដោយអនាមិក ហើយត្រូវបានបញ្ជូនទៅឱ្យភ្នាក់ងារអនុវត្តច្បាប់ និងសន្តិសុខនានាសម្រាប់ការពិចារណា។

រាល់ព័ត៌មានអាចជួយបាន ហើយវានឹងមិនមានផលប៉ះពាល់ទេ ប្រសិនបើរបាយការណ៍នោះមិនត្រឹមត្រូវ។

អ្នកនឹងមិនទទួលបានមតិកែលម្អ ឬការធ្វើបច្ចុប្បន្នភាពលើព័ត៌មានដែលអ្នកផ្តល់ឱ្យឡើយ។ នេះគឺដើម្បីការពារសន្តិសុខនៃការស៊ើបអង្កេត និងការសម្ងាត់របស់មនុស្សគ្រប់រូបដែលធ្វើរបាយការណ៍ទៅកាន់ខ្សែទូរសព្ទបន្ទាន់នៃសន្តិសុខជាតិ។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានដែលអ្នកផ្តល់ឱ្យ អាចមានសារៈសំខាន់ ហើយអាចជួយក្នុងការស៊ើបអង្កេតផ្សេងទៀត។ គ្មានការព្រួយបារម្ភណាមួយដែលតូចពេកក្នុងការរាយការណ៍នោះទេ។

របៀបរាយការណ៍អំពីការជ្រៀតជ្រែកពីបរទេស

Sign up

Sign up for news and updates from our agency.