សាកលវិទ្យាល័យអូស្ត្រាលី

ក្នុងនាមជានិស្សិតនៅសាកលវិទ្យាល័យអូស្ត្រាលី អ្នកគឺជាផ្នែកមួយនៃសហគមន៍ដែលរីកចម្រើនលើការបញ្ចេញមតិ និងជំនឿដោយសេរី និងប្រកបដោយការគោរព។

មនុស្សគ្រប់រូប រួមទាំងសិស្ស និងអ្នកស្រាវជ្រាវ មានសិទ្ធិនិយាយដោយសេរី និងមានអារម្មណ៍ថាមានសុវត្ថិភាព។ គ្មាននរណាម្នាក់គួរព្យាយាមដាក់សម្ពាធ គំរាមកំហែង ឃ្លាំមើល ឬរំខានអ្នកទេ ជាពិសេសមិនមែនជារដ្ឋាភិបាលបរទេស ឬនរណាម្នាក់ដែលធ្វើការឱ្យពួកគេ។

សិស្ស និងអ្នកស្រាវជ្រាវក៏ត្រូវបានគេរំពឹងថានឹងគោរពតាមច្បាប់អូស្ត្រាលីនៅពេលនៅប្រទេសអូស្ត្រាលីផងដែរ។

រាយការណ៌ពីការព្រួយបារមណ៌របស់​អ្នក

ប្រសិនបើអ្នកត្រូវបានគេទាក់ទងឱ្យចូលរួមក្នុងការជ្រៀតជ្រែកពីបរទេស ឬធ្វើជាសាក្សីពីសកម្មភាពជ្រៀតជ្រែកពីបរទេស សូមរាយការណ៍រឿងនេះទៅខ្សែទូរសព្ទបន្ទាន់នៃសន្តិសុខជាតិ ឬអ្នកក៏អាចប្រើវិបផតថល NITRO (ឧប្បត្តិហេតុដែលអាចជូនដំណឹងបាន ការគំរាមកំហែង ឬបទល្មើសដែលអាចរាយការណ៍បាន) បានដែរ៖ https://nitro.asio.gov.au/(Opens in a new tab/window)ជាយន្តការរាយការណ៍មួយផ្សេងទៀតសម្រាប់ការព្រួយបារម្ភអំពីចារកម្មដែលអាចកើតមាន ការគំរាមកំហែងពីបរទេស និងការជ្រៀតជ្រែកពីបរទេស។

ប្រសិនបើអ្នកជួបប្រទះ ឬឃើញការជ្រៀតជ្រែកពីបរទេស ហើយរាយការណ៍រឿងនេះទៅអាជ្ញាធរអូស្ត្រាលី អ្នកនឹងត្រូវបានការពារ ហើយទិដ្ឋាការរបស់អ្នកនឹងមិនត្រូវបានគេយកពីអ្នកទេ។

បន្ថែមពីលើការរាយការណ៍ទៅខ្សែទូរសព្ទបន្ទាន់នៃសន្តិសុខជាតិ(Opens in a new tab/window) [link] អ្នកគួរតែរាយការណ៍ពីសកម្មភាពជ្រៀតជ្រែកពីបរទេសទៅតំណាងសាកលវិទ្យាល័យរបស់អ្នក។ នេះអាចរាប់បញ្ចូលទាំងការទាក់ទងផ្នែកសន្តិសុខ ឬសេវាកម្មនិស្សិត ឬបណ្តាញរាយការណ៍ពិសេសរបស់សាកលវិទ្យាល័យ។ សេវាកម្មទាំងនេះនៅទីនេះដើម្បីរក្សាសុវត្ថិភាពសិស្ស ហើយមានគោលការណ៍ណែនាំអំពីឯកជនភាពដ៏តឹងរឹង។

សាកលវិទ្យាល័យអូស្ត្រាលី

Sign up

Sign up for news and updates from our agency.